រឿងព្រាយក្រឡាភ្លើង គឺជាខ្សែសាច់រឿងគំនូរជីវចលផលិតដោយឆាណែលនិទានរឿអខ្មែរ ដែលនិយាយអំពីចន្ធូដែលជានារីកំព្រីកំព្រាតាំងពីតូច រស់នៅជាមួយនឹងប្តីដែលមានឈ្មោះថាកាន។ នាងជានារីពោះធំ ជិតគ្រប់ខែទៅហើយ តែត្រូវប្តីដែលមិនស្មោះត្រង់រត់ចោលទុកឲ្យនាងរស់នៅតែម្នាក់ឯងនៅក្នុងខ្ទមដែលដាច់រយីករយាក ដោយនាយកាននេះបានរត់ទៅនៅជាមួយនឹងនាងផល្លាដែលត្រូវជាក្មួយរបស់ប្រពន្ធលោកអាចចារ្យសៃ។ នៅពេលដែលគម្រប់ខែត្រូវកើតកូន ចន្ធូក៏ឈឺពោះហើយដោយពិបាកទ្រាំខ្លាំងពេក នាងក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។ ដោយសារតែសេចក្តីឈឺចាប់និងកំហឹង នាងក៏បានក្លាយទៅជាព្រាយក្រឡាភ្លើង ហើយបំពេរកូនរបស់នាងនៅនឹងចុងដើមព្រេងខ្យល់របស់នាង។ ក្នុងអត្ថន័យចម្រៀងបំពេរកូនរបស់នាង នាងបានស្តីបន្ទោលឲ្យបុរសទាំងឡាយណាដែលមិនចេះទួលខុសត្រូវលើគ្រួសារ ប្រពន្ធកូនរបស់ខ្លួន ហើយទុកឲ្យពួកគេរងទុក្ខវេទនា។ នៅចុងបញ្ចប់នៃរឿងនេះ គឺអ្នកភូមិបានលើកគ្នីគ្នាទៅផ្ទះលោកមេភូមិដើម្បីឲ្យយកនាយកាន និងនាងផល្លាទៅចងនៅក្នុងខ្ទមដើម្បីរំសាយកំហឹងព្រាយក្រឡាភ្លើង កុំឲ្យលងអ្នកភូមិបន្តទៀត។ គំនិតអប់រំនៅក្នុងរឿងនេះគឺ បង្រៀនមនុស្សជាពិសេសគឺមនុស្សប្រុស ឲ្យចេះស្រឡាញ់គ្រួសារ ស្មោះត្រង់នឹងប្រពន្ធកូនកុំទុកពួកគេចោលឲ្យនៅកំព្រា ព្រោះពេលខ្លះ ជីវិតរបស់នារី គឺជួយរឿងលំបាកច្រើនពេកទៅហើយនៅក្នុងជីវិត។
រឿងនេះនិពន្ធ និទាន និងធ្វើគំនូរជីវចលដោយ លោក ស្រេង បញ្ញា
ផលិតដោយ និទានរឿងខ្មែរ
រឿងជាច្រើនទៀតរបស់ឆាណែលនិទានរឿងខ្មែរ៖
រឿងខ្មោចក្នុងចម្ការចេកភាគទី១
រឿងខ្មោចក្នុងចម្ការចេកភាគទី២
រឿងបិសាចជញ្ជក់ឈាម
ដីមានព្រាយនៅ
រឿងវិញ្ញាណចងអាឃាត
រឿងខ្មោចអាចារ្យលង
រឿងនិស្ស័យខ្មោចលង
រឿងខ្មោចចងក
រឿងខ្មោចចោរប្លន់
រឿងខ្មោចក្នុងផ្ទះចាស់
រឿងទាក់ទងនឹងបុណ្យភ្ជំបិណ្ឌ
រឿងខ្មោចផ្ទុះមីន
រឿងកូនក្រមុំបិសាចភាគទី ១
រឿងកូនក្រមុំបិសាចភាគទី ២
រឿងស្រះខ្មោច
រឿងស្រែខ្មោច
រឿងខ្មោចតៃហោង
រឿងបិសាចនៅក្រោយភូមិ (រឿងខ្មោចតៃហោងភាគទី២)
រឿងព្រាយក្រចកវែង
រឿងអាសូរកាយក្បាលធំ
រឿងសង់ផ្ទះលើផ្នូរខ្មោច
រឿងនិទានខ្មែរ,រឿងខ្មោច,រឿងខ្មោចខ្មែរ,និទានរឿងខ្មែរ,តុក្តតាខ្មោច,Ghost story,ព្រាយក្រឡាភ្លើង,រឿងព្រាយ,Eclampsia,
0 Comments